ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចាប់បុរសម្នាក់ យកកាំបិតតាំងតោកាប់បងថ្លៃឲ្យរបួសធ្ងន់ នៅសង្កាត់ច្រាំងចំរេះទី ១

ភ្នំពេញ៖នគរបាលខណ្ឌឫស្សីកែវនៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២តាមចាប់បានបុរសម្នាក់យកកាំបិតបុ័ងតោកាប់បងថ្លៃឱ្យរងរបួសហើយរត់គេចខ្លួន។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២១ខែកុម្ភៈ នៅផ្លូវបេតុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវមានករណីប្អូនបានយកកាំបិតប៉័ងតោកាប់បងថ្លៃឱ្យរបួស។ ជនសង្ស័យឈ្មោះ ហ៊ីម សាលីម អាយុ៤១ឆ្នាំនៅ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រូបគេមានសារធាតុញៀន។ចំណែកជនរងគ្រោះឈ្មោះសាន់ សាលី អាយុ៥២ឆ្នាំនៅភូមិ សង្កាត់ជាមួយគ្នា រងរបួសចំក្បាលនិងថ្ងាស់ខាងឆ្វេងដេរ៧ថ្នេរ។
ដំបូងជនសង្ស័យបានឈ្លោះជាមួយបងស្រីរបស់ខ្លួន។ពេលនោះជនរងគ្រោះត្រូវជាបងថ្លៃបានទៅឃាត់ស្រាប់តែប្អូនថ្លៃបានយកកាំបិតបុ័ងតោកាប់ទៅលើបងថ្លៃឱ្យរបួស ។ភ្លាមនោះជនដៃដល់បានកាន់កាំបិតបុ័ងតោរត់គេចខ្លួនបាត់។លុះព្រឹកថ្ងៃទី២២ខែកុម្ភៈសមត្ថកិច្ចតាមចាប់បានយកមកកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *