ព័ត៌មានសន្តិសុខសង្គម

អ្នកដំណើរប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយម៉ូតូ១គ្រឿង

ស្វាយរៀង៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយមូតូមួយគ្រឿង។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ មឿង សុវណ្ណដារ៉ា អាយុ២១ឆ្នាំនៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1GJ-7807។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចស្រុកជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងគ្រូពេទ្យ បានចុះពិនិត្យដោយបញ្ជាក់ថា សពស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

ជនរងគ្រោះទំនងបើកម៉ូតូក្នុងល្បឿនលឿន ក៏រេចង្កូតដួលបោកក្បាលចូលទឹកស្រែតែម្ដង។ព្រោះលើដងខ្លួនមិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ជារឿងឃាតកម្មទេ។ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *