ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ ប្រើដំបងវាយបុរសម្នាក់ឲ្យស្លាប់ព្រោះឪឡឹកមួយចំហៀង

បន្ទាយមានជ័យ៖សមត្ថកិច្ចចាប់ជនសង្ស័យដែល បានប្រើដំបងឈើវាយបុរសចំណាស់ម្នាក់ បណ្តាលឱ្យស្លាប់ព្រោះខឹងសុំឱឡឹកមួយចំហៀងតែជនរងគ្រោះមិនឱ្យ។អំពើមនុស្សឃាតនេះបានកើតឡើងនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា ជនសង្ស័យឈ្មោះសូ ឡិ អាយុ៣១ឆ្នាំនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ព្រឿង ព្រឿយ អាយុ៨១ឆ្នាំនៅភូមិឃុំជាមួយគ្នា។ មុនកើតហេតុជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានឃើញផ្លែឪឡឹកមួយចំហៀងក៏សុំជនរងគ្រោះហូប។ តែជនរងគ្រោះមិនឱ្យដោយប្រាប់ថាទុកឱ្យចៅ។
ពេលនោះជនសង្ស័យខឹងក៏ទាញដំបងឈើវាយទៅលើជនរងគ្រោះ ត្រូវចំឆ្អឹងជំនីរខាងឆ្វេងនិងកែងដៃស្តាំបណ្តាលឱ្យស្លាប់ភ្លាមតែម្តង។ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាមបានចាប់ជនសង្ស័យ នាំយកទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *