ព័ត៌មានសន្តិសុខសង្គម

បាត់ខ្លួនឪពុកម្ដាយ កូនរួចពីគ្រោះថ្នាក់ ករណីលិចទូកម៉ាស៊ីនពេលជួបខ្យល់ព្យុះ

 

កំពង់ឆ្នាំង៖គ្រោះថ្នាក់ផ្លូវទឹកករណីជួបខ្យល់ព្យុះនិងភ្លៀងខ្លាំង បណ្តាលឱ្យលិចទូកម៉ាស៊ីនបាត់ខ្លួន២នាក់ ហើយម្នាក់រួចផុតពីគ្រោះថ្នាក់ គឺជនរងគ្រោះជាឪពុក-ម្តាយនិងកូន។ហេតុការណ៍នេះបានកើតឡើងនៅខាងកើតកោះចាប ក្នុងឃុំពោធិ៍ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ក្នុងហេតុការណ៍លិចទូកម៉ាស៊ីននោះឈ្មោះរ៉េន រឹទ្ធ អាយុ៣០ឆ្នាំបាត់ខ្លួន-ឈ្មោះ អេង យីម អាយុ៤៤ឆ្នាំជាប្រពន្ធបាត់ខ្លួន និងឈ្មោះប៉ុន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំជាកូនបានហែលទឹករួចផុតពីគ្រោះថ្នាក់ ។ ជនរងគ្រោះនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បន្ទាប់ពីកើតហេតុរហូតមកព្រឹកថ្ងៃទី២៦ ខែកក្កដានេះកម្លាំងអាជ្ញាធរ-សមត្ថកិច្ច-ពលរដ្ឋជាមួយក្រុមគ្រួសារបានស្វែងរក តែរកមិនទាន់ឃើញនៅឡើយទេ។ជនរងគ្រោះដែលបាត់ខ្លួនត្រូវបានកម្លាំងសរុបកំពុងចែកផ្លូវគ្នារុករកបន្តទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *