ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូឌុបគ្នា រអិលដួលខ្ទាតចូលក្រោមរថយន្ត កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

 

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយមានម៉ូតូជិះឌុបគ្នារអិលដួលខ្ទាតមនុស្សចូលក្រោមរថយន្តបើកមកពីក្រោយ កិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវលេខ1KS1 ត្រង់ភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ស្ពឺ1W-4914 បើកបរដោយឈ្មោះ សែម វិសាលអាយុ៣០ឆ្នាំរងរបួសធ្ងន់ បានឌុបឈ្មោះ សុខ សឿន អាយុ៥៣ឆ្នាំបានស្លាប់។ទាំង២នាក់នៅភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវកំពុងធ្វើថ្មីពីលិចទៅកើត។លុះមកដល់កន្លែងខាងលើម៉ូតូបានរអិលដួលក៏ខ្ទាតមនុស្សចូលក្រោមរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខកំពង់ចាម3B-0443 មកពីក្រោយកិនស្លាប់ម្នាក់រងរបួសម្នាក់តែម្តង។ អ្នកបើកបររថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់។

បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍បានចុះពិនិត្យនិងជួយដឹកអ្នករងរបួសទៅមន្ទីរពេទ្យភ្លាមៗហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែករថយន្តនិងម៉ូតូផ្នែកជំនាញបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យនិងបន្តតាមចាប់តៃកុងយកមកចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *