ព័ត៌មានសន្តិសុខសង្គម

ចាប់ចិន៩នាក់ វាយចិនដូចគ្នាហូរឈាម រួចដាក់ខ្នោះដៃ រុញចូលរថយន្ត

 

បន្ទាយមានជ័យ៖សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ក្រុមបុរសចិនចំនួន៩នាក់ ពីបទហិង្សាកាប់ចិនដូចគ្នាឱ្យរបួសហូរឈាមពេញខ្លួន និងដាក់ខ្នោះដៃរុញបញ្ជូលរថយន្តយ៉ាងព្រៃផ្សៃបំផុត។ករណីនេះបានកើតឡើងនៅម្តុំផ្សាររាត្រីក្បែរកាស៊ីណូភឺរេមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា ។
ប្រជាពលរដ្ឋនៅជិតទីនោះបានឱ្យដឹងថា មុនកើតហេតុមានជនជាតិចិនមួយក្រុម បានកាប់បុរសចិនដូចគ្នាឱ្យរយះក្បាលហូរឈាមពេញខ្លួន។ក្នុងនោះគេឃើញដៃជនរងគ្រោះមានជាប់ខ្នោះទៀតផងះ ហើយក្រុមជនសង្ស័យក៏បានរុញជនរងគ្រោះបញ្ចូលទៅក្នុងរថយន្តតែម្តង។ឃើញដូច្នោះពលរដ្ឋផ្អើលបាននាំគ្នាប្តឹងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍។

ក្រោយបង្កអំពើហិង្សាទៅលើជនជាតិចិនម្ខាងទៀតក្រុមបង្កបានឡើងអង្គុយក្នុងរថយន្តជក់បារីធ្វើមិនដឹងទោះជាសមត្ថកិច្ចហៅឱ្យចុះក៏មិនព្រមចុះដែរ។ប៉ុន្តែកម្លាំងជំនាញបានចាប់ក្រុមជនជាតិចិនបង្កហិង្សាទាំងនោះបានចំនួន៩នាក់យកទៅសាកសួរ។ចំណែកបុរសចិនរងគ្រោះត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ជុំវិញករណីខាងលើនេះសារព័ត៌មានយើងមិនទាន់បានទទួលការបញ្ជាក់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *