ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យប្រុសស្រីស្លាប់និងរបួស៣នាក់

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងដំណើរបញ្ច្រាស់ទិសបានបុកគ្នាពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់និងប្រុសស្រី២នាក់រងរបួសធ្ងន់។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីយប់ថ្ងៃទី២២ខែមេសា។បុរសដែលបើកម៉ូតូមិនប្រកាន់ស្តាំឈ្មោះឌឿក សុជាតិ អាយុ២៦ឆ្នាំ រងរបួសធ្ងន់ នៅភូមិចំបក់ពាម ក្រុងស្វាយរៀង ជិះម៉ូតូម៉ាក CBR ផ្លាកលេខ ស្វាយរៀង ១I-១៨០៧ ម៉ូតូខូចខាតទាំងស្រុង។
រីឯភាគីម្ខាងទៀតឈ្មោះស្រី វែន ភេទប្រុស អាយុ ៣០ឆ្នាំ បានស្លាប់និងអ្នករួមដំណើរឈ្មោះ ឈឹម ពិសី ភេទស្រី អាយុ ២៩ឆ្នាំរបួសធ្ងន់ ។ពួកគេនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខ ស្វាយរៀង ១S-០៦៣៥ ខូចខាតទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *