ព័ត៌មានសន្តិសុខសង្គម

សង្គ្រោះជាង១០០នាក់ រួចផុតពីគ្រោះថ្នាក់ក្រោយភ្លើងឆេះសណ្ឋាគារ

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុបានសង្គ្រោះមនុស្សជាង១០០នាក់ឱ្យរួចផុតពីគ្រោះថ្នាក់ក្នុងសណ្ឋាគារ“ឡិមុន” ក្រោយពីមានភ្លើងឆេះទូហ្គេមបាញ់ត្រី១គ្រឿងនៅជាន់ផ្ទាល់ដី។
សមត្ថកិច្ចបានឱ្យដឹងថា មនុស្សប្រុសស្រីជាង១០០នាក់ចម្រុះជាតិសាសន៍បានជាប់គាំងក្នុងសណ្ឋាគារឡិមុនមានកម្ពស់៨ជាន់ខណៈពេលអគ្គិភ័យបានឆាបឆេះពីជាន់ផ្ទាល់ដីត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចសង្គ្រោះ។ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងនៅម្តុំខាងក្រោយកាស៊ីណូជិនប៉ី១ សណ្ឋាគារឡិមុនក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី១៩ ខែមករា។
ក្រោយពីទទួលបានដំណឹងនេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រុងនិងខេត្តបានចេញទៅជួយអន្តរាគមន៍ទាន់ពេលវេលា។ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តបាញ់ទឹកអស់ជាង១០គ្រឿងនិងបានជួយសង្គ្រោះមនុស្សទាំងជនជាតិខ្មែរនិងចិនជាង១០០នាក់ហើយបានរងរបួស២នាក់។
សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីឆេះទូហ្គេមបាញ់ត្រី១គ្រឿង នៅជាន់ផ្ទាល់ដី ទើបមានផ្សេងខ្មួលខ្មាញ់ឆាបឆេះបែបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *