បាត់ដំបង៖កម្លាំងនគរបាលជំនាញកាលពីថ្ងៃទី២២ ខែមេសាបានកសាងសំណុំរឿងបញ្ជូនមនុស្ស២នាក់ទៅតុលាការពាក់ព័ន្ធប្រើដាវគំរាមប្លន់យកទូរសព្ទពីស្ត្រីម្នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបណ្តឹងពីស្ត្រីឈ្មោះកប ស៊ុនណារី អាយុ ២៤ឆ្នាំ នៅក្រុងបាត់ដំបង ពីសកម្មភាពជនមិនស្គាល់មុខប្លន់យកទូរសព្ទដោយប្រើដាវគំរាមកាលពីរំលងអធ្រាត្រចូលថ្ងៃទី ២១ ខែមេសា នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។កម្លាំងជំនាញក្រុងបានចុះស្រាវជ្រាវរហូតចាប់ ជនសង្ស័យ បានចំនួន ២នាក់ ។
មុខសញ្ញាដែលចាប់ខ្លួនឈ្មោះកាយ គីមព័រ អាយុ២៧ឆ្នាំនិងឈ្មោះជេត ណូមុនីវណ្ណ អាយុ៣២ឆ្នាំ។ទាំងពីរនាក់រស់នៅក្នុងក្រុងបាត់ដំបង។ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានយកដំបង និងដាវភ្ជង់យកទូរសព្ទពីស្ត្រីម្នាក់ពិតមែន។
សមត្ថកិច្ចរឹបអូសបានទូរសព្ទម៉ាកអូប៉ូហើយបានប្រគល់ឱ្យម្ចាស់ដើមវិញ ជាមួយម៉ូតូម៉ាកហុងដាអ៊ែប្លែក ផ្លាកលេខបាត់ដំបង ១- C៦៧៧៧ ដែលជនសង្ស័យជិះប្រើជាមធ្យោបាយប្រព្រឹត្តបទល្មើស៕