បាត់ដំបង៖កម្លាំងនគរបាលស្រុកថ្មគោលបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ករណីគ្រឿងញៀននៅឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២ ខែសីហា។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំង អនុវត្តដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួនលេខ ១១៦ ត.ព្រ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក ជា វណ្ណៈ ចៅក្រមជំនុំជម្រះតុលាការខេត្តបាត់ដំបង។
ជនត្រូវចោទឈ្មោះ វ៉ង ឆៃ ភេទប្រុស អាយុ ៣៩ឆ្នាំទីលំនៅ ឃុំ ជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿង ញៀនប្រព្រឹត្តនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ។ បច្ចុប្បន្ន នគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនជននេះទៅតុលាការដើម្បីចាត់ការបន្ត៕