ភ្នំពេញ៖ពលរដ្ឋបានចាប់ជនសង្ស័យម្នាក់ប្រគល់ឱ្យសមត្ថកិច្ចករណីលួចគាស់ទ្វារហាងលក់ដូរចូលលួចសម្ភារនិងលុយមួយចំនួន។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ជនសង្ស័យឈ្មោះរ័ត្ន មាន អាយុ៣២ឆ្នាំ ។មុនពេលកើតហេតុគេបានឃើញជនសង្ស័យរូបនេះបាន គាស់ទ្វារហាងលក់ដូរមួយកន្លែងនិងចូលទៅលួចយកសម្ភារនិងលុយមួយចំនួន ។ ភ្លាមៗនោះប្រជាពលរដ្ឋបានឃើញ រួចបានដេញតាមរហូតចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុជនសង្ស័យ នឹងវត្ថុតាំងត្រូវកម្លាំងអាវុធហត្ថបាននាំខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីសាកសួរនិងបន្តតាមនិតិវិធី៕