ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើដែលសមត្ថកិច្ចបង្ក្រាបព្រមទទួលបង់ពិន័យ

 

ព្រះវិហារ៖ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើនិងគ្រឿងសង្ហារឹមដ៏ធំមួយនៅមុខរង្វង់មូលស្រអែមក្នុងឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារដែលសមត្ថកិច្ចចុះបង្រ្កាបកាលពីពេលថ្មីៗនោះពេលនេះបានចូលខ្លួនព្រមទទួលការបង់ពិន័យទៅតាមច្បាប់អន្តរកាលហើយ។

លោកវុធសាវីព្រះរាជអាជ្ញារងនៃតុលាការខេត្តព្រះវិហារបានថ្លែងឱ្យប្រព័ន្ធព័ត៌មានដឹងនៅរសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១នេះថា៖ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃឈើនិងរោងសន្និធិលក់គ្រឿងសង្ហារឹមដោយខុសច្បាប់នៅមុខរង្វង់មូលស្រអែមដែលបង្រ្កាបកន្លងមកនោះឥឡូវបានព្រមចូលខ្លួនទៅបង់ពិន័យទៅតាមច្បាប់អន្តរកាលហើយ។
លោកព្រះរាជអាជ្ញារងបានថ្លែងបញ្ជាក់ទៀតថា៖ចំពោះថវិកាប៉ុន្មានដែលម្ចាស់ទីតាំងសិប្បកម្មព្រមបង់មិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេដោយពេលនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកជាំក្សាន្ត និងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កំពុងធ្វើកិច្ចការនេះជាមួយគ្នា។

លោកវុធសាវីបានគូសបញ្ជាក់ទៀតថា”ទោះបីម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើនិងគ្រឿងសង្ហារឹមនេះបានយល់ព្រមបង់ប្រាក់ពិន័យទៅតាមច្បាប់អន្តរកាលក៏ដោយ ក៏ម្ចាស់ទីតាំងនេះ មិនអាចបើកទ្វារលក់ដូរ ឬកែច្នៃបានទៀតដែរបើសិនមិនបានធ្វើច្បាប់អនុញ្ញាតគ្រប់គ្រាន់”៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *