ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាន់កាប់កាំភ្លើងកែច្នៃខុសច្បាប់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានចាប់ជនសង្ស័យម្នាក់ ករណីកាន់កាប់កាំភ្លើងកែច្នៃខុសច្បាប់ជាមួយវត្ថុតាង។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសម្នាក់ត្រូវបានឃាត់ខ្លួនពីបទកាន់កាប់កាំភ្លើងកែច្នៃខុសច្បាប់នៅបន្ទប់ជួលភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវកាលពីរសៀលថ្ងៃទី៣ ខែមីនា។ ជនសង្ស័យឈ្មោះ ទីន ម៉ារ៉ាដូណា អាយុ៤០ឆ្នាំអ្នកលក់ដូរនៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។វត្ថុតាងដកហូត-កាំភ្លើងកែច្នៃ១ដើមគ្មានលេខ-គ្រាប់ចំនួន១គ្រាប់លេខ៣៨០។ រូបគេមានផ្ទុកសារធាតុញៀន។
មន្ត្រីដដែលបានបន្តថា កម្លាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីកាន់កាប់កាំភ្លើងគ្មានការអនុញ្ញាត។ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយវត្ថុតាងយកទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *