ព័ត៌មានសន្តិសុខសង្គម

គ្រឿងចក្របើកបុកម៉ូតូ បណ្ដាលឲ្យស្ត្រីគ្រូពេទ្យម្នាក់ស្លាប់ភ្លាម

ភ្នំពេញ៖ស្ត្រីជាគ្រូពេទ្យបង្អែកស្រុកស្អាងម្នាក់ពេលជិះម៉ូតូទៅជួបប្ដីនៅមន្ទីរពេទ្យកាល់ម៉ែត្រត្រូវគ្រឿងចក្រប្រភេទបុលចូកដីបានបុកស្លាប់នៅតាមផ្លូវយ៉ាងអណោចអធ័ម។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងស្ថិតនៅតាមផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលព្រះនរាយណ៍ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីម៉ោង៩ព្រឹកថ្ងៃទី១០ ខែតុលា។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ ខុន សុថារី អាយុ៤០ឆ្នាំជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្ដាល។ ស្រុកកំណើតភូមិរការខ្ពស់ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានប្ដីនិងកូនប្រុសម្នាក់។
មុនកើតហេតុស្ត្រីរងគ្រោះ បានជិះម៉ូតូទៅជួបប្ដីនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។ប៉ុន្តែទៅមិនទាន់ដល់គោលដៅផងជាអកុសលក៏ត្រូវគ្រឿងចក្រមួយគ្រឿងបើកបុកហើយកិនបណ្តាលឱ្យស្លាប់មួយរំពេច។បន្ទាប់ពីបង្កហេតុភ្លាមគ្រឿងចក្រនោះបានបើករត់ជាង ៥០០ម៉ែត្រហើយទុកចោលតៃកុងចុះរត់គេចខ្លួនបាត់។ក្រោយពីកើតហេតុសមត្ថកិច្ចបានបន្តតាមចាប់អ្នកបើកបរយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *