ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ត្រង់ទឹកភ្លៀង ប៉ះចំខ្សែភ្លើងរហែកសំបក ឆ្លងចរន្តភ្លើងឆក់ស្លាប់ភ្លាម

បាត់ដំបង៖ស្ត្រីម្នាក់ចេញត្រងទឹកខាងក្រៅផ្ទះពេលភ្លៀងខ្លាំងចៃដន្យប៉ះចំខ្សែភ្លើងដាច់រហែកសំបកក៏ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងនៅក្រុមទី២០ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែតុលាឆ្នាំ២០២២។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ស្ត្រីបានបង់ជីវិតឈ្មោះ សុងសារ៉េត អាយុ ៥០ឆ្នាំទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
មុនកើតហេតុស្រ្តីរងគ្រោះបានយកស័ង្កសីទៅត្រងទឹកភ្លៀងខាងក្រៅផ្ទះហើយបានប៉ះជាមួយខ្សែភ្លើងដែលដាច់រហែកសំបកក៏ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់ស្លាប់តែម្តង។ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចក៏បានប្រគល់សពជនឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *