ព្រះវិហារ៖បញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហារ និងសមិទ្ធិផលនានាក្នុងវត្តមរតកតេជោបុរីស្វរៈ ព្រមទាំងអបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត។
ពិធីនេះក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ប្រាក់ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ លោក លោកស្រី ដែលបានចំណាយពេលវេលា ចូលរួមក្នុងពិធីនេះឱ្យកាន់តែអធិកអធម។
លោក ប្រាក់ សុវណ្ណ បានថ្លែងជម្រាបជូនអំពីសភាពការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយកម្លាំងទទួលទិសសមូរភូមិមុខ និងកម្លាំងឈរជើងតាមបណ្តោយព្រំដែន ពិសេសក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឱ្យសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវ មានសន្តិសុខល្អប្រសើរ។
ជាមួយគ្នានេះ លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តួចផ្តើមកសាងវត្តមរតកតេជោបុរីស្វះរៈ ព្រមទាំងបានចូលរួមជាបច្ច័យដ៍ថ្លៃថ្លា កសាងព្រះវិហារនិងសមិទ្ធិផលនានាក្នុងវត្តផងដែរ៕