ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនមនុស្ស៤នាក់ ពាក់ព័ន្ធគ្រឿងញៀននិងវត្ថុតាងទៅតុលាការ

កណ្តាល៖កម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញជាមួយផ្នែកជំនាញប្រឆាំងគ្រឿងញៀនបានចុះចាប់ជនសង្ស័យ៤នាក់ជាមួយវត្ថុតាងគ្រឿងញៀនចំនួន១០កញ្ចប់និងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីចាប់ក្រុមពាកព័ន្ធគ្រឿងញៀននេះធ្វើឡើងនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីល្ងាច ថ្ងៃទី៥ ខែកក្ដដាឆ្នាំ២០២២។ជនសង្ស័យ៤នាក់-ឈ្មោះ ណូតធា អាយុ២២ឆ្នាំ-ឈ្មោះថុល ពេជ្រអាយុ២៣ឆ្នាំ-ឈ្មោះ ថុលដានី ភេទស្រីអាយុ៣០ឆ្នាំ-ឈ្មោះ ខាត់ ប៊ុនលាង អាយុ៣៧ឆ្នាំ។ពួកគេនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
វត្ថុតាងដកហូត-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៦កញ្ចប់តូច-ទូរសព្ទម៉ាក i phon ១គ្រឿង ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ពួកខ្លួនទិញគ្រឿងញៀនចំនួនពី១០ម៉ឺនទៅ១៥ម៉ឺនរៀលដើម្បីយកទៅចែកចាយបន្ត ។ចំពោះជនសង្ស័យនិងវត្ថុតាងនគរបាលបានត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *