ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យជាង២០នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះវិហារ៖កម្លាំងនគរបាលក្រុងព្រៈវិហារ និងនគរបាលស្រុកជាំក្សាន្ត កាលពីថ្ងៃទី៣ ខែធ្នូបានចុះបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន២២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ហើយត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងនគរបាលខេត្ត-នគរបាលក្រុងព្រះវិហារ និងនគរបាលស្រុកជាំក្សាន្ត បានចុះបំបែកសំបុកក្រុមប្រព្រឹត្តបទល្មើសគ្រឿងញៀន-អ្នកជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់។ក្នុងនោះបានចាប់ប្រុសស្រីចំនួន២២នាក់ ដោយដកហូតវត្ថុតាង មានក្រាមសថ្លា១៥កញ្ចប់-ម៉ូតូ៧គ្រឿង-ទូរសព្ទ១៣គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួននិងយកទៅសាកសួររួច ផ្នែកជំនាញបានកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *