ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ការបង្ក្រាបជនពាក់ព័ន្ធប្រុសស្រីជាង៦០នាក់ដែលបំពានវិធានការណ៍និងប្រើប្រាស់គ្រឿងញៀន។ករណីនេះនៅខាងក្រោយមន្ទីរពេទ្យរបេងក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ក្រុមជនសង្ស័យប្រុសស្រីជាង៦០នាក់នេះភាគច្រើនជាចិននិងវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ីក្នុងអំឡុងនៃការរាលដាលជំងឺកូវីដ-១៩សហគមន៍២០កុម្ភៈ ដោយល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំង ចុះបង្ក្រាបហើយរកឃើញមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៀតផង ។
ក្រោយមកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុនាំក្រុមជនសង្ស័យបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕