ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការករណីគ្រឿងញៀន

សមត្ថកិច្ចស្រុកមង្គលបូរី កាលពីថ្ងៃទី២០ ខែកក្កដា បានបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ករណីគ្រឿងញៀនដើម្បីផ្តន្ទាទោស។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឱ្យដឹងថា៖ ជនសង្ស័យ៥នាក់ មានឈ្មោះពៅ កំពត អាយុ១៩ឆ្នាំ,ឈ្មោះ ទូច ពេជ្រ អាយុ២៥ឆ្នាំ,ឈ្មោះ ហឿយ សេងហាក់ អាយុ១៥ឆ្នាំ,ឈ្មោះ ថន នឿយ អាយុ៣៤ឆ្នាំ និងឈ្មោះថន អ៊ុនតាក់ អាយុ២៨ឆ្នាំ ។ជនសង្ស័យអស់រស់នៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
សមត្ថកិច្ចរឹបអូសវត្ថុតាងគ្រឿងញៀនមានម្សៅក្រាមសថ្លាប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន៥ថង់ ស្មើទម្ងន់១០៧,០៤ក្រាម និងប្រាក់រៀលចំនួន១២ម៉ឺនរៀល។តាមចម្លើយសារភាពគឺគ្រឿងញៀនយកពីឈ្មួញធំម្នាក់មកលក់ចែកចាយ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។កម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *