ព័ត៌មានសន្តិសុខសង្គម

សពស្ត្រីអណ្ដែតទឹកទន្លេ អាចជានាងដែលលោតសម្លាប់ខ្លួនកាល២ថ្ងៃមុន

ភ្នំពេញ៖សពស្រ្តីម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេសាបអាចជានាងដែលបានលោតទឹកសម្លាប់ខ្លួនពីលើកាណូតទេសចរណ៍កាលពី២ថ្ងៃមុន។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅម្តុំ ច្រាំងទន្លេសាប ក្នុងភូមិ ទី២ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ ។
សពនារីនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ប្រមាណជាង៣០ឆ្នាំ ស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ រំលេច អក្សរអង់គ្លេស។សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែល បានលោតទឹកសម្លាប់ខ្លួនពីលើទូកកាណូតទេសចរណ៍កាលពី២ថ្ងៃមុន។
គួរបញ្ជាក់ថា កាលពីម៉ោងប្រមាណ១១យប់ថ្ងៃទី១៩ ខែ កក្កដាឆ្នាំ ២០២១ នារីរូបនោះ រួមនឹងសង្សារ បានជិះទូកកាណូតទេសចរណ៍លំហែលកាយតាមដងទន្លេសាបក្នុង សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។
ពេលនោះ ក៏មានទំនាស់គ្នា ហើយ ត្រូវបុរសជាសង្សាបានលោតទឹកសម្លាប់ខ្លួន ហើយនាងបានលោតទៅតាមក្រោយ។នៅពេល លោតនោះបុរសជាសង្សារចេះហែលទឹក តែនាងបានលិចបាត់ក្នុងទន្លេរកសពមិនឃើញ ។លុះរំលងបានប្រមាណ២ថ្ងៃ នៅព្រឹកថ្ងៃទី២១ ខែ កក្កដាសពបានអណ្តែតឡើង ។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងច្បាស់ថា នារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេ ដោយពុំទាន់ឃើញ សង្សារបស់នាងចេញមកអះអាងនៅឡើយ។ចំណែក សមត្ថកិច្ចកំពុងតែ រៀបចំចាត់ចែង ដើម្បីឱ្យគេស្រង់យកមកត្រួតពិនិត្យ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *