ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបងថ្លៃកាប់ប្អូនអោយរងរបួស ពេទ្យដេរជិត១០០ថ្នេរ ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានចាប់ជនសង្ស័យម្នាក់បានកាប់ប្អូនថ្លៃបណ្តាលឱ្យរងរបួសធ្ងន់ពេទ្យដេរ៩០ថ្នេរហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍នោះបានកើតឡើងនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីល្ងាច រសៀលថ្ងៃទី១៥ ខែមករា។ សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ត្រូវជាបងថ្លៃឈ្មោះ ហ៊ុន ប្រុសពេជ្រ អាយុ២៧ឆ្នាំ។ចំណែកជនរងគ្រោះឈ្មោះសេង ពិសិដ្ឋ អាយុ២២ឆ្នាំអ្នករត់ផាស្អេប ស្នាក់នៅកន្លែងខាងលើ។
មុនកើតហេតុជនរងគ្រោះជាប្អូនថ្លៃនិងជនសង្ស័យបានជួបផឹកស៊ីជាមួយគ្នាជាមួយមិត្តភក្តិផ្សេងទៀត។ក្រោយពេលស្រវឹងរៀងៗខ្លួនមិត្តភក្តិសុំទៅផ្ទះមុននៅសល់តែប្អូននិងបងថ្លៃស្រាប់តែប៉ះទង្គិចសម្តីគ្នា។
មួយសន្ទុះទាំង២នាក់ក៏មានការប្រតាយប្រតប់គ្នាជនសង្ស័យជាបងថ្លៃស្ទុះទៅទាញកាំបិតបុ័ងតោមកកាប់ចិញ្ច្រាំលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះហើយត្រូវបានគ្រូពេទ្យដេរចំនួន៩០ថ្នេរ។ក្រោយកើតហេតុនគរបាលខណ្ឌបានចុះទៅឃាត់ខ្លួនបុរសជាបងថ្លៃយកទៅសាកសួររួចកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *