ព័ត៌មានសន្តិសុខសង្គម

តាមចាប់តៃកុងឡានបុកម៉ូតូ បណ្ដាលឱ្យបងស្លាប់ ប្អូនរងរបួសធ្ងន់

បាត់ដំបង៖ក្មេងប្រុស២នាក់បងប្អូនជិះម៉ូតូឌុបគ្នាទៅសាលារៀនត្រូវរថយន្តមិនស្គាល់ម៉ាកបុកចំពីក្រោយធ្វើឱ្យបងស្លាប់ប្អូនរងរបួសធ្ងន់ត្រូវសមត្ថកិច្ចកំពុងតាមចាប់តៃកុងឡាននោះ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី១៦ ខែមករា។ មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបាត់ដំបង1X-1105 បើកបរដោយក្មេងប្រុសម្នាក់ឈ្មោះភូ លីហេង អាយុ ១៦ឆ្នាំនិងប្អូនបង្កើតម្នាក់ឈ្មោះ ភូ លីហ៊ួរ អាយុ១៣ឆ្នាំ។ ក្មេងរងគ្រោះនៅក្នុងភូមិកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ម៉ូតូធ្វើដំណើរពីត្បូងទៅជើងសំដៅទៅសាលារៀនស្រាប់តែមានរថយន្តធុនធ្ងន់សណ្តោងរ៉ឺម៉កបើកយ៉ាងលឿនមកបុកពីក្រោយពេញទំហឹងនិងកិនបណ្តាលឱ្យបងស្លាប់ភ្លាមនិងប្អូនរងរបួសធ្ងន់រថយន្តក៏បើករត់បាត់។ក្រោយពេលកើតហេតុសមត្ថកិច្ចបានជួយដឹកក្មេងរងរបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ហើយបន្តស្វែងរកចាប់អ្នកបើកបររថយន្តយកមកដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *