ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ឈើប្រភេទសក្រមចំនួន២០ដុំ ឈ្មួញយកលាក់ទុកក្នុងព្រៃ

 

ព្រះវិហារ៖កម្លាំងរដ្ឋបាលព្រៃឈើរវៀង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដកហូតឈើចំនួន២០ដុំដែលឈ្មួញ លាក់ទុកក្នុងព្រៃ។ការដកហូតធ្វើឡើងនៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤ ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោកស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង-លោក ធី រតនៈ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោកយឹម វាសនា-លោកឃឿនសុធារ័ត្ថ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោកសំ ប្រុស ។

សមត្ថកិច្ចបង្ក្រាបនិងដករហូតបានឈើលេខ១ ប្រភេទស្រុក្រមចំនួន២០ដុំ ដែលមានមុខកាត់២៥គុណ២៥គុណ២,៥ទៅ៣ ម៉ែត្រគេដាក់ការសង្ស័យថា ជារបស់ក្រុមឈ្មួញ លាក់ទុកប្រុងនាំចេញទៅក់បណ្តាខេត្តផ្សេង។ក្នុងនោះរួមមានកម្លាំងអាជ្ញាធរ ដោយមានការចូលរួមពី លោកមេឃុំរួសរាន់ មេភូមិឈ្នួននិងប្រជាការពារ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំរូសរាន់ លោកសេងណាល់ បានដឹកវត្ថុតាងយកមកទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង ខេត្ដព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *