ព័ត៌មានសន្តិសុខសង្គម

តាមរកក្មេង២នាក់ ដែលជនល្មើសចាប់ដាក់ឡានយកទៅបាត់

សៀមរាប៖សមត្ថកិច្ចបានតាមរកក្មេងប្រុស២នាក់បងប្អូនដែលក្រុមជនល្មើសមានគ្នាប្រមាណ៤-៥នាក់ចាប់ដាក់រថយន្តយកទៅបាត់ខណៈឪពុកសុំឱ្យជួយអន្តរាគមន៍។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២បុរសម្នាក់ឈ្មោះភាច ហ៊ុន រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវជាឪពុកក្មេងប្រុសទាំង២បានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់២នាក់ ឈ្មោះ ហ៊ុន គិនហេង ភេទប្រុសអាយុ ១៣ឆ្នាំ និងប្អូនឈ្មោះ ហ៊ុន សុវិសាល អាយុ ៩ឆ្នាំ។
ក្មេងទាំង២បានជិះម៉ូតូឌុបគ្នាចេញពីសាលារៀនអនុវិទ្យាល័យ និងបឋមសិក្សាឃ្លោកអណ្តូង។ លុះមកដល់ក្រោយរោងម៉ាស៊ីនជប៉ុន ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវជនល្មើស៤-៥នាក់បានចាប់ដាក់ក្នុងរថយន្តសាំយ៉ុងពណ៌ខ្មៅគ្មានផ្លាកលេខ ។
បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ច ១១៧ លោកអនុសេនីយ៍ឯក ស្រី ស៊ីថន បានផ្ដល់ព័ត៌មានទៅលោក សឿន សេន ស្នងការរងទទួលរងសេនាធិការ ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។បច្ចុប្បន្ន កម្លាំងជំនាញ និងបណ្តាអធិការដ្ឋានស្រុកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងស្រាវជ្រាវទៅលើករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *