ព័ត៌មានសន្តិសុខសង្គម

ផ្សឹកសង្ឃ១អង្គរឿងរំលោភស្ត្រីម្នាក់ឱ្យមានផ្ទៃពោះ៤ខែ រួចបញ្ជូនទៅតុលាការ

កំពង់ស្ពឺ៖ក្រោយពីចាប់ផ្សឹកអតីតសង្ឃមួយអង្គករណីរំលោភសេពសន្ទវៈលើស្ត្រីម្នាក់ឱ្យមានផ្ទៃពោះ៤ខែនោះមកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅតុលាការ។
អ្នកភូមិបានឱ្យដឹងថា ក្រោយផ្ទុះរឿងអាស្រូវសង្ឃមួយអង្គនៅវត្តឥសីគិរីជុំករណីរំលោភសេពសន្ថវៈបណ្តាលឱ្យស្ត្រីម្នាក់មានផ្ទៃពោះ៤ខែនោះមកគណៈសង្ឃនៃថេរសភាសង្ឃខេត្តកំពង់ស្ពឺបានសម្រេចចាប់ផ្សឹកធ្វើឡើងកាលពីរសៀលថ្ងៃទី៦ កក្កដា២០២២ នៅវត្តដំណាក់ត្រាច ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បុគ្គលនេះត្រូវបានគេស្គាល់ឈ្មោះម៉ៅ សៀវបុត្រាថានុន អាយុ៤១វស្សានៅវត្តឥសីគិរីជុំ ហៅវត្តត្រពាំងប្ញស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។បន្ទាប់ពីចាប់ផ្សឹកអតីតសង្ឃដែលល្បីឆាន់ស្រីរហូតមានផ្ទៃពោះនេះសមត្ថកិច្ចនិងមន្ត្រីមន្ទីរធម្មការបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *