ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យទៅតុលាការ ករណីកាប់ស្ត្រីម្នាក់ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់

 

ព្រៃវែង៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេប្រើកាំបិតផ្គាក់កាប់ប្រហារលើស្ត្រីម្នាក់ឱ្យស្លាប់ភ្លាមៗ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅលើផ្លូវក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៣។ជនសង្ស័យ ឈ្មោះ ចិន គឹមហ័រ អាយុ៤២ឆ្នាំ។ចំណែកស្ត្រីរងគ្រោះឈ្មោះ លាង សុជា អាយុ ៣៨ឆ្នាំនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

មុនកើតហេតុ ជនសង្ស័យបានចោទស្ត្រីរងគ្រោះថាបានដើរនិយាយអាក្រក់ពីខ្លួន រឿងចែកចាយគ្រឿងញៀន។ពេលឃើញស្ត្រីរងគ្រោះរុញរទេះដឹកកូនអាយុ១ខួប តាមផ្លូវជនសង្ស័យបានយកកាំបិតផ្គាក់ស្ទុះទៅកាប់លើស្ត្រីរងគ្រោះត្រូវចំខ្នង២កន្លែង-ក្បាល២កន្លែងនិងដៃឆ្វេង២កន្លែងបណ្ដាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយនគរបាលស្រុកពោធិ៍រៀងបានចុះដល់ទីតាំងនិងចាប់ជនសង្ស័យបានភ្លាមៗ។ក្នុងនោះមានទាំងវត្ថុតាងកាំបិតផ្គាក់មួយ ហើយកម្លាំងនគរបាលខេត្តបានយកទៅកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *