ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ត្រីនគរបាលជាតិកម្ពុជា

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ដ្រីនគរបាលជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អនុក្រឹត្យស្ដីពី ការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ដ្រីនគរបាលជាតិកម្ពុជា ត្រូវបានចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

អនុក្រឹត្យនេះ មានចំនួន៨ជំពូក និង២១មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមន្ដ្រីនគរបាលជាតិកម្ពុជាទាំងអស់។ អនុក្រឹត្យនេះ ត្រូវបានបង្កើតឡើង ដើម្បីធានានិរន្ដរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ដ្រីនគរបាលជាតិ ប្រកបដោយប្រសិទ្ធភាព៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *