ព័ត៌មានជាតិ

ស្នងការនគរបាលខេត្ត នាំយកថវិកាសម្ភារៈ,គ្រឿងបរិភោគ ឧបត្ថម្ភដល់កងកម្លាំងទាំង៣

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់មន្ត្រីក្រោមឱវាទ នាំយកថវិកា សម្ភារសុខាភិបាល រួមទាំងគ្រឿងបរិភោគមួយចំនួន ទៅឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ៦គោលដៅ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះវិហារ នារសៀល ថ្ងៃទី១៨កក្កដាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក រស់ សុធីប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្ត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងក្រោយពីបានដឹង ពីស្ថានភាពរបស់កងកម្លាំងទាំង៣ ដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ទាំង ៦គោលដៅក្នុងក្រុងនោះមក លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា រួមទាំងភរិយា បានបរិច្ចាគសម្ភារសុខាភិបាល គ្រឿងបរិភោគ និងថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនដល់អាជ្ញាធរ និងកងកម្លាំង៣ រួមមាន៖ ទឹកបរិសុទ្ធ ៦០កេស ទឹកផ្លែឈើ ៥កេស ទឹកអាល់កុល ២០លីត្រ ម៉ាស់ ១០ប្រអប់ និងថវិកា ១លានរៀល ថែមទៀតផង។

លោកបានបញ្ជាក់ថា កងកម្លាំងដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ទាំងអស់ នឹងបន្តខិតខំអនុវត្តតាមបទបញ្ជា ក៏ដូចជាការដាក់ចេញនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ពិសេស សេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *