ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យទៅតុលាការ ករណីប្រើកាំបិតផ្គាក់កាប់ស្ត្រីម្នាក់ស្លាប់

កំពង់ស្ពឺ៖កម្លាំងនគរបាលខេត្តកំពង់ស្ពឺបានចាប់ជនសង្ស័យ ករណីទំនាស់ពាក្យសម្តីឈានប្រើកាំបិតផ្គាក់កាប់ស្ត្រីម្នាក់បណ្តាលឱ្យស្លាប់ភ្លាម ហើយរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។ហេតុការណ៍នេះបានកើតឡើង នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែតុលា។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះ ស សុខេន ហៅស្រីឡឹង អាយុ៣២ឆ្នាំនៅភូមិសង្កាត់ខាងលើ។ចំណែកជនសង្ស័យឈ្មោះហ៊ូ ហយ អាយុ ៦០ឆ្នាំនៅភូមិសង្កាត់ជាមួយគ្នា។មន្ត្រីដដែលបានបន្តថា មុនកើតហេតុស្ត្រីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយ ឈ្មោះ ហ៊ូ ហយ ដោយស្ត្រីក្នុងជម្ឡោះបានយកកាំបិតផ្គាក់មកកាប់របងផ្ទះភាគីទំនាស់។

ពេលនោះជនសង្ស័យបានដើរទៅក្នុងផ្ទះ ហើយចេញមកវិញមានទាំងកាន់កាំបិតផ្គាក់ផង ក៏កាប់ស្ត្រីគូទំនាស់បណ្តាលឱ្យស្លាប់ភា្លមតែម្ដង ហើយបានរត់គេចខ្លួន។ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍-ក្រុងនិងខេត្តបានសហការចុះស្រាវជ្រាវចាប់ជនដៃដល់។

បន្ទាប់ពីចាប់បានជនសង្ស័យសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *