ព័ត៌មានសន្តិសុខសង្គម

បង្រ្កាបគ្រឿងញៀនចាប់ស្ត្រី២នាក់ ដកហូតវត្ថុតាង ៤២ កញ្ចប់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌចំការមនបានចាប់ស្រ្តី២នាក់ពេលចុះបង្រ្កាបគ្រឿងញៀននិងរកឃើញម្សៅក្រាមសថ្លាជាគ្រឿងញៀនចំនួន១កញ្ចប់ធំនិង៤២កញ្ចប់តូច។
សមត្ថកិច្ចចាប់ស្រ្តី២រូបនេះនៅក្រោយក្រុមហ៊ុនទូរសព្ទ០១៣ តាមផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនកាលពីថ្ងៃទី៨ ខែសីហា។ស្ត្រីសង្ស័យឈ្មោះ យ៉េន សុខេន អាយុ៥៧ឆ្នាំ និងឈ្មោះ ហូ ចិន្តាអាយុ២៨ឆ្នាំអ្នកទាំង២នាក់ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យ៉េន សុខេនបានសារភាពថា ម្សៅក្រាមសថ្លា នេះពិតជារបស់ខ្លួនប្រាកដមែន។ បន្ទាប់ពីសាកសួររួចស្ត្រីសង្ស័យទាំង២នាក់នេះត្រូវបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *