ព័ត៌មានសន្តិសុខសង្គម

ភ្លើងធូបដុតសែនបង្កជាអគ្គីភ័យ ឆេះបំផ្លាញផ្ទះបីខ្នងអស់ទាំងស្រុង

ខេត្តព្រះសីហនុ៖អគ្គិភ័យបង្កពីភ្លើងធូប ម្ចាស់ដុតសែនរួចបិទទ្វារនាំគ្នាចេញក្រៅ បណ្តាលឱ្យឆេះបំផ្លាញផ្ទះចំនួន៣ខ្នងផ្ទះជាមួយទ្រព្យសម្បតិ្តជាច្រើនអស់ទាំងស្រុង។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែមេសា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានភ្លើងឆេះផ្ទះមួយកើតឡើងបង្កពីម្ចាស់ដុតធូបសែនរួចបិទទ្វារចោល។អគ្គិភ័យនោះបានឆេះផ្ទះចំនួន៣ខ្នងផ្ទះរួមជាមួយទ្រព្យសម្បតិ្ត។ពេលភ្លើងឆេះកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យក្រុងនិងខេត្ត ជួយចេញអន្តរាគមន៍ជួយពន្លត់។គ្រោះមហន្តរាយនេះបានខូចខាតផ្ទះចំនួន៣និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង។
ទី១-ផ្ទះសង់ពីថ្មក្រោមឈើលើដំបូលសង្ក័សី ទំហំ៦មគុណ១២ម។ម្ចាស់ឈ្មោះ ថន សុខម៉េង ភេទស្រី អាយុ៦១ឆ្នាំលក់ខោអាវជជុះ។ផ្ទះទី២-សង់ពីថ្មក្រោមឈើលើដំបូលសង្ក័សីទំហំ៨មគុណ១២ម។ម្ចាស់ឈ្មោះ សោម សារ៉េន អាយុ ៦១ឆ្នាំជាមន្ត្រីមន្ទីរកសិកម្មចូលនិវត្តន៍។
ផ្ទះទី៣-សង់ពីថ្មក្រោមឈើលើដំបូលសង្ក័សីទំហំ៨មគុណ៩ម។ម្ចាស់ផ្ទះឈ្មោះ ប៊ុន សេង អាយុ៣៩ឆ្នាំអ្នកលក់ដូរ។ ម្ចាស់ផ្ទះទាំង៣នៅភូមិសង្កាត់ខាងលើ។មូលហេតុបង្កពីផ្ទះទី១-ឈ្មោះថន សុខម៉េងឆេះភ្លើងធូបដុតសែនរួចបិទទ្វារផ្ទះទុកចោល បណ្ដាលឱ្យឆេះផ្ទះរាលដាលដល់អ្នកជិតខាង។ហេតុការណ៍នេះសមត្ថកិច្ចជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿងប្រើទឹកអស់១២រថយន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *