ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើងគប់បំបែកកញ្ចក់រថយន្ត ឈានដល់ផ្លូវល្បឿនលឿន

កំពង់ស្ពឺ៖កន្លងមកក្មេងទំនើងបានគប់បំបែកកញ្ចក់រថយន្ត មាននៅតាមបណ្តាខេត្តមួយចំនួន។តែពេលនេះករណីដដែលបានឈានមកដល់លើផ្លូវល្បឿនលឿន ត្រូវមានការប្រុងប្រយ័ត្ន។
យោងតាមគណនី facebook ឈ្មោះSeng Hong បានបង្ហោះកាលពីរសៀលថ្ងៃទី៥ ខែមេសាថា សូមឱ្យបងប្អូនត្រូវប្រុងប្រយ័ត្ន ព្រោះមានករណីគប់រថយន្តនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៨ ក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៣។
គណនី facebook ដដែលបានសរសេរថា“បងប្អូនដែលប្រើប្រាស់ផ្លូវល្បឿនលឿនសូមមានការប្រុងប្រយ័ត្នផង ព្រោះមានក្មេងទំនើងគប់រថយន្តរបស់ខ្ញុំដូចមានក្នុងរូបនេះ។ជាមួយនោះក៏សូមអរគុណដល់សមត្ថកិច្ចប្រចាំការនៅផ្លូវល្បឿនលឿនផងដែរ។ព្រោះពេលមានបញ្ហាពួកគាត់មកដល់ភ្លាម”។បន្ទាប់ពីមានហេតុការណ៏កើតឡើងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *