ព័ត៌មានសន្តិសុខសង្គម

រថយន្ត បើកបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់


កំពង់ឆ្នាំង៖រថយន្តបានបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់លើផ្លូវលេខ១៥០B ក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៥ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលឈ្មោះយិន ហៀ អាយុ២២ឆ្នាំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។មុនកើតហេតុរថយន្តម៉ាកតូយ៉ូតាស៊ីណាផ្លាកលេខភ្នំពេញ 2AR- 3218 បើកបរដោយឈ្មោះឆេង រិទ្ធថារ៉ូ អាយុ ២៩ឆ្នាំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។រថយន្តនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីផ្លាកលេខកំពង់ឆ្នាំង1K-1416 បណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាម។
បន្ទាប់ពីបង្កគ្រោះថ្នាក់សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរនិងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *