(បាត់ដំបង)អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣:២០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យ ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដកហូតវត្ថុតាង គ្រឿងញៀនមេតំហ្វេតាម៉ីន(ម៉ាទឹកកក) ចំនួន ០៦កញ្ចប់ ទម្ងន់ ១៤,៧៥ក្រាម,គ្រឿងញៀនប្រភេទកេតាម៉ីន (ម្ស៉ៅពណ៌ស ខេ) ចំនួន ០១កញ្ចប់ ទម្ងន់ ១,០៦ក្រាម ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ,ម៉ូតូ ០១ គ្រឿង,ទូរស័ព្ទដៃ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងអនុវត្ដបន្ដនីតិវិធី។