កំពង់ចាម៖កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តជាមួយនគរបាលស្រុកស្រី សន្ធរបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចាប់បានមនុស្ស១២នាក់និងម៉ូតូ១៨គ្រឿង។
កន្លែងជល់មាន់ភ្នាល់ដាក់ ប្រាក់ស៊ីសងនោះនៅក្នុងភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុង ប្រតិបត្តិការនោះ កម្លាំងបានឃាត់ខ្លួន មនុស្សចំនួន ១២ នាក់ ម៉ូតូ ១៨ គ្រឿង និងសម្ភារ មួយចំនួនទៀត ។បច្ចុប្បន្ន ជនសង្ស័យ ចំនួន ១២ នាក់ជាមួយវត្ថុ តាង ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បីអនុវត្ត បន្តតាមនីតិវិធី៕