ព័ត៌មានជាតិ

ភាគីថៃបានបញ្ជូនពលករខ្មែរជាង១០០នាក់ មកកម្ពុជាវិញ

បាត់ដំបង៖កម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃកាលពីល្ងាចថ្ងៃទី ២ខែមីនាបានទទួល ពលករខ្មែរចំនួន១១៨នាក់វិលត្រឡប់ចូលកម្ពុជាវិញពីអាជ្ញាធរថៃ។
លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការនគរបាលការពាព្រំដែនគោកលេខ៨១៧បានឱ្យដឹងថា កម្លាំងបានសហការជាមួយប៉ុស្តិ៍គីឡូ១៣-យោធាផ្នែកសឹករងសំពៅលូន-និងយោធាវរសេនាតូច៥៣៣ ដើម្បីទទួលពលករដែលវិលត្រឡប់ពីថៃចូលមកកម្ពុជាវិញ។ការប្រគល់ទទួលពលករចំនួន១១៨នាក់ មានស្រី ៣១នាក់និង ក្មេង១៤នាក់នេះនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ពលករទាំងអស់នេះបានទៅធ្វើជាកម្មករនៅប្រទេសថៃជាយូរថ្ងៃខែមកហើយ។ពេលនេះអាជ្ញាធរថៃបានបញ្ជូនឱ្យវិលត្រឡប់មកស្រុកវិញ។ ក្រោយពីទទួលរួច កម្លាំងចម្រុះបាន បញ្ជូនឱ្យ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាព៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *