ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖រថយន្តម៉ាកតូយូតាព្រូសបានបើកបុកអ្នកជិះម៉ូតូពេញទំហឹងក្នុងដំណើរបញ្ច្រាស់គ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអណោចអធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅក្បែរវត្តស្ងួនពេជ្រ តាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល កាលពីម៉ោងជាង១០យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុបុរសម្នាក់ជិះម៉ូតូឌ្រីមផ្លាកលេខ ភ្នំពេញ1JB-8987 តាមផ្លូវជាតិលេខ៤ ក្បែរវត្តស្ងួនពេជ្រ ក៏មានរថយន្ដព្រូសផ្លា កលេខ ភ្នំពេញ2AK-4953 បើកពីកើតមកលិច បានបត់ចូលក្នុងបុរីក៏ បុកគ្នាជាមួយម៉ូតូពេញមួយទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ តែម្តង។ភ្លាមនោះ ម្ចាស់រថយន្ដ បានចុះគេចខ្លួនបន្សល់តែរថយន្ដនៅទីនោះ។
ពេលបុរសរងគ្រោះស្លាប់ក៏មានអ្នកមកលួចយកកាបូបលុយ និងទូរសព្ទទៅបាត់ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវរកសាច់ញាតិ ។ក្រោយមក នគរបាល ចរាចរណ៍រាជធានីភ្នំពេញចុះមក ស្ទូចយករថយន្ដនិងម៉ូតូ ទៅរក្សាទុករង់ចាំការ ដោះស្រាយពេលក្រោយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *