ព័ត៌មានសន្តិសុខសង្គម

មន្ត្រីយោធាស័ក្តិ៤ម្នាក់ ជិះម៉ូតូដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖មន្ត្រីយោធាស័ក្តិ៤ម្នាក់ បានជិះម៉ូតូទំនងទាក់ខ្សែភ្លើងធ្លាក់កាត់ផ្លូវ បណ្តាលឱ្យដួល បោកក្បាលស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។
គ្រោះថ្នាក់ចរាចរណ៍នោះស្ថិតនៅតាមផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែកុម្ភៈ។ ជនរងគ្រោះបានបង់ជីវិតឈ្មោះ ប៊ុន ហៀប អាយុ២៨ឆ្នាំជាមន្ត្រីយោធាឋានន្តរស័ក្ដិវរសេនីយត្រី។
អ្នកស្គាល់បុរសដែលស្លាប់បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូធំផ្លាកលេខភ្នំពេញ1JS- 7154 ធ្វើដំណើរតាមផ្លូវលេខ១៨០០ ពីជើងទៅត្បូងបំណងចូលរួមបុណ្យមិត្តភក្តិ ។មកដល់កន្លែងខាងលើអាចទាក់នឹងខ្សែភ្លើងធ្លាក់កាត់ផ្លូវ ទើបបណ្ដាលឱ្យដួលបោកក្បាលអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ២បានចុះ ពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *