ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ ករណីបង្កររបួសក្នុងរោងការទៅតុលាការ

កណ្តាល៖សត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ ករណីជម្លោះក្នុងរោងការក្លាយជាអំពើហិង្សាបង្ករបួសស្នាម ហើយបានបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះដើម្បីអនុវត្តតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់បង្ករបួសស្នាមកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅភូមិជ្រោយដង២ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ខេង សុងគា អាយុ១៧ឆ្នាំ របួសក្បាលដេរ៣ថ្នេរ។ឈ្មោះ យូរ លីហេង អាយុ១៧ឆ្នាំជាសិស្ស របួសក្បាលដេរ៧ថ្នេរ។ឈ្មោះ ផាន ច័ន្ទថុនា អាយុ១៨ឆ្នាំ របួសត្រចៀកនិងថ្ពាល់ ។ពួកគេជាសិស្សនៅភូមិរាំងដេក ស្រុកកៀនស្វាយ ខេត្តកណ្តាល ភាគីខាងកូនកំឡោះ។
ចំណែកជនសង្ស័យឈ្មោះ អូន សេន អាយុ២៥ឆ្នាំ កំពុងគេចខ្លួន ។ឈ្មោះ មុត ស៊ីណេត អាយុ២៩ឆ្នាំ របួសក្បាលដេរ៤ថ្នេរ ត្រូវឃាត់ខ្លួន។ឈ្មោះ យ៉េង វាសនា អាយុ២៤ឆ្នាំត្រូវឃាត់ខ្លួនរបួសដេរ៣ថ្នេរ។ពួកគេនៅភូមិឃុំខាងលើ ភាគីខាងកូនក្រមុំ។ក្រោយពីសាកសួររួចជនសង្ស័យទាំង២នាក់សមត្ថកិច្ចបញ្ជូនបន្ត តាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *