ព័ត៌មានសន្តិសុខសង្គម

គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋ បានឃាត់ខ្លួនចៅអធិការចំនួន២វត្ត ត្រួតពិនិត្យឃើញ ស្រាបៀរ,មេអាប៉ោង,និងឯកសណ្ឋាននគរបាល ថែមទាំងបានល្មើសបម្រាមនិងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលទៀតផង

កំពង់ស្ពឺ៖ គណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ នៅវេលាម៉ោង១និង១០នាទីនាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានឃាត់រថយន្ត០២គ្រឿង ធ្វើដំណើរមកពីទិសខាងជើង ទៅទិសខាងត្បូងនៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅភូមិ អង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ បានប្រទះឃើញព្រះសង្ឃ២អង្គ គួរឲ្យសង្ស័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយកើតការសង្ស័យ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បាននិមន្តមកសួរនាំនៅអធិការនគរបាលស្រុកបសេដ្ឋ ដែលព្រះសង្ឃ២អង្គ មានព្រះនាមដូចខាងក្រោម៖

១-ព្រះតេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

២-ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត (បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា គ្រានោះកម្លាំងសមត្ថកិច្ចក៏បានឆែកឃើញវត្ថុតាងដូចខាងក្រោម៖

-ស្រាបៀរចំនួន៥កំប៉ុង,-តេឡេបញ្ជារ ១គ្រាប់,-ចានអាប៉ោង១,-គ្រាប់អាប៉ោងចំនួន៤ គ្រាប់,-ខោអាវចំនួន១០កំប្លេ,-ឯកសណ្ឋាននគរបាលមួយឈុតផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ព្រះសង្ឃទាំងពីរអង្គ គឺនិមន្តទៅវត្តព្រះលេខាមេគណខេត្ត ដើម្បីធ្វើតាមវិន័យព្រះពុទ្ធសាសនា និងបន្តទទួលទោសតាមនិតិវិធីច្បាប់រដ្ឋផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *