ព័ត៌មានសន្តិសុខសង្គម

ផ្ទះបើកទ្វារស្វ័យប្រវត្តិ ពេលភ្លើងឆេះមិនអាចបើកទ្វាបាន មនុស្ស៤នាក់បានស្លាប់

ភ្នំពេញ៖ភ្លើងបានឆាបឆេះផ្ទះ២ល្វែងកម្ពស់៣ជាន់ដោយមានប្រើទ្វារស្វ័យប្រវត្តិមិនអាចបើកបានបណ្តាលឱ្យមនុស្សបួននាក់បានស្លាប់រថយន្តពីរគ្រឿងម៉ូតូប្រាំពីរគ្រឿងទៀតត្រូវបានឆេះខ្ទេច។ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅផ្ទះលេខ៤៤ ស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញវេលាទៀបភ្លឺចូលទី២៩ខែមិថុនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យុដឹងថា៖ដំបូងគេបានឃើញផ្សែងហុយចេញពីក្នុងផ្ទះ បន្ទាប់មកក៏ឮស្នូរសំឡេងផ្ទុះ ។អ្នកឃើញហេតុការណ៍ក៏បានរាយការណ៍ទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យឱ្យចុះមកជួយ។ដោយឡែកនៅក្នុងហេតុការណ៍នេះពុំមាននរណាម្នាក់ អាចចេញពីក្នុងផ្ទះបានទេ ដោយសារតែផ្ទះជាប់ទ្វារដែក ស្វ័យប្រវត្តិទើបពុំអាចបើករត់ចេញមកក្រៅបាន ។
អគ្គិភ័យនេះកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ហុង ពេជ្រហោះ ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរជរានៅផ្ទះ។ មូលហេតុ កំពុងបន្តការស្រាវជ្រាវ ប្រភេទសំណង់ ថ្មបេតុង ទំហំ ៩ម៉ែត្រគុណ ៣០ម៉ែត្រ ចំនួន៣ជាន់។
ខូចខាតសម្ភារ ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ៩ ម៉ែត្រគុណ៣០ម៉ែត្រអស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជាឆេះរថយន្តFord Willdrak ពាក់ផ្លាកលេខ ភ្នំពេញ 2BB-8233 ចំនួន១គ្រឿងឆេះរថយន្តLuxus ៣៣០ពាក់ផ្លាកលេខ ភ្នំពេញ 2AL-1158 ចំនួន១គ្រឿង ឆេះម៉ូតូសរុបចំនួន៧គ្រឿង ។
អគ្គិភ័យនេះ បណ្តាលឱ្យស្លាប់មនុស្សចំនួនបួននាក់ មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ។មន្ត្រីកិច្ចសន្យាអគ្គិភ័យម្នាក់របួសស្រាល មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *