ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកលឿនបុករបាំងថ្មចែកផ្លូវក្រឡាប់ថ្ងៃជើងរបួសធ្ងន់៤នាក់

ភ្នំពេញ៖រថយន្តទំនើបបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់៤នាក់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌម្ការមនកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែសីហា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក ALPARDពណ៌ខ្មៅផ្លាកលេខភ្នំ 2AM-5377 មានអ្នករួមដំណើរ៣នាក់បើកតាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូងយ៉ាងលឿន។មកដល់កន្លែងខាងលើបានបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យរថយន្តបង្កក្រឡាប់ផ្ងារជើងនិងមនុស្ស៤នាក់រងរបួសធ្ងន់ត្រូវដឹកទៅសង្រ្គោះភ្លាមៗ។
បន្ទាប់ពីកើតហេតុនគរបាលចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *