ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកទំនិញ បុករថយន្តស៊ីទែនទឹកស្រោចសួន របួសធ្ងន់ម្នាក់

តាកែវ៖រថយន្តដឹកទំនិញបានបើកបុករថយន្តស៊ីទែនទឹកកំពុងស្រោចសួនផ្កាទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវកាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២២។ករណីនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដឹកទំនិញបើកបរដោយឈ្មោះគា អាយុប្រហែល៣០ឆ្នាំរងរបួសធ្ងន់។
រថយន្តនេះបានបើកបុករថយន្តស៊ីទែនដឹកទឹកស្រោចសួនផ្កាលើផ្លូវជាតិលេខ៣ចំពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តហីយ៉ាន់ដាយខូចខ្ទេចមួយកំណាត់មុខ។ចំណែករថយន្តដឹកទឹកតៃកុង ឈ្មោះណយទូច អាយុ ២៣ឆ្នាំបានរត់គេចខ្លួនបាត់។អ្នករងរបួសធ្ងន់បានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ។
មូលហេតុរថយន្តហីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ក្រោយមក សមត្ថកិច្ចបានចុះត្រួតពិនិត្យនិងយកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *