ព័ត៌មានជាតិ

ប្រជាសហគមន៍ ២៦២គ្រួសារ រីករាយក្រោយលក់ស្រូវនិងដំឡូងមី ទទួលបានតម្លៃខ្ពស់

 

ព្រះវិហារ៖ ប្រជាសហគមន៍កសិកម្ម រំដួលម្លូរព្រៃជាយដែន ស្ថិតក្នុងឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានការសប្បាយចិត្តបន្ទាប់ពីពួកគាត់លក់ស្រូវ ដំឡូងមី របស់ពួកគាត់បានតម្លៃខ្ពស់ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា។

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានថ្លែងចូលរួមអបអរសារទរ ដោយក្តីរីករាយចំពោះតម្លៃ ស្រូវ ដំឡូងមី ដែលប្រជាសហគមន៍ទទួលបានសមរម្យតាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យាកាលពីឆ្នាំ២០២១។
លោកប្រធានមន្ទីរកសិកម្មខេត្តបានថ្លែងបញ្ជាក់ថា សហគមន៍កសិកម្មម្លូរព្រៃជាយដែន មានសមាជិកសរុប២៦២នាក់ ។ក្នុងនោះស្រីមានចំនួន១៥៤នាក់ មកពីភូមិចំនួន០៣រួមមាន៖ ភូមិក្តុរ ភូមិម្លូព្រៃ ភូមិពោធិទាប នៃឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះវិហារ មានសហគមន៍កសិកម្មសរុប៤៣សហគមន៍ ដែលបានចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់ ដោយមន្ទីរកសិកម្មខេត្តព្រះវិហារ។ ក្នុងនោះដែរមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម ផ្តោតលើការធ្វើឥណទានកសិកម្មខ្នាតតូច ផ្គត់ផ្គង់សម្ភារកសិកម្ម និងធ្វើរបរទីផ្សារស្រូវ និងដំឡូងមីសរីរាង្គ និងបានអនុវត្តកសិកម្មតាមកិច្ចសន្យាក្នុងការទិញលក់ ស្រូវនិងដំឡូងមីសរីរាង្គជាមួយក្រុមហ៊ុនឯកជន ដែលទទយលបានជោគជ័យគួរឲ្យកត់សម្គាល់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *