ព័ត៌មានជាតិ

ថ្ងៃទី១៤! ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំសមាជិកជាង១ម៉ឺននាក់ ហែរក្បួនឃោសនារកសំឡេងឆ្នោត នៅស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ដឹកនាំហែរក្បួនឃោសនារកសម្លេងឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ចំថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។

ថ្លែងក្នុងនាម គណបក្សប្រជាជនកម្ពុជា នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមប្តេជ្ញាចំពោះមុខជនរួមជាតិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថានឹងបន្តប្រឹងប្រែងធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលធ្វើឲ្យប្រជាជនគ្រប់រូប មានកំរិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនា ក្នុងសង្គម គោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ «គណបក្សប្រជាជនកម្ពុជាជាអ្នកការពារជាតិ សាសនា ព្រះមហាក្សត្រ»។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិការគណបក្សប្រជាជន និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ មានគណបក្សប្រជាជន គឺមានសុខសន្តិភាព និងការអភិវឌ្ឍ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *