ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួននាក់០៣នាក់ ពាក់ព័ន្ធករណីអំពើលួចទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី អំពើលួច (ឆក់កាបូប កុំព្យូទ័រ និងទូរស័ព្ទ) នៅចំណុច មុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ Meilland Cyrielle Odette Emilie ភេទស្រី ជនជាតិបារាំង អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ The Flex Hostel កាន់លិខតឆ្លងដែនលេខ 22AA62660 ស្នាក់នៅបន្ទប់ជួល ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ :

១-ឈ្មោះ រិទ្ធ ណារ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ (មានសារធាតុញឿននៅក្នុងខ្លួន)
២-ឈ្មោះ ភ័ក្ក សុផាន់ ភេទប្រុស ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
៣- ឈ្មោះ ហ៊ុន ប៊ុនហៀង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់ ខាងលើបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់កាបូប របស់ជនរងគ្រោះពិតប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន:
– ម៉ូតូចំនួន ០១គ្រឿង
– កុំព្យូទ័រចំនួន ០១គ្រឿង
– កាបូបស្ពាយចំនួន ០១ ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *