ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចប្រកាសរកគ្រួសារបុរស ដែលត្រូវរថយន្តកិនស្លាប់

ភ្នំពេញ៖សមត្ថកិច្ចប្រកាសរកក្រុមគ្រួសារបុរសដែលត្រូវរថយន្ដបុករួចកិនឱ្យស្លាប់យ៉ាងរន្ធត់នៅលើផ្លូវជាតិលេខ៦អារបន្សល់ទុកផាស្អេបពណ៌លឿងមួយគ្រឿង។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីរថយន្តកិនមនុស្សឱ្យស្លាប់នេះបានកើតឡើងនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមីនាឆ្នាំ២០២២។
មុនកើតហេតុ បុរសម្នាក់បានបើកផាស្អេបពណ៌លឿងផ្លាកលេខសៀមរាប1AD-7762 បានមកឈប់នៅមុខផ្ទះពលរដ្ឋក្នុងភូមិបាក់ខែងតាំងពីម៉ោង១រសៀលថ្ងៃទី២១មីនាមកម្ល៉េះហើយក៏រកទិញស្រា។លុះដល់ម៉ោង៧យប់ស្រាប់តែមានរថយន្តបុករួចកិនបុរសនោះស្លាប់នៅកណ្តាលផ្លូវ។
ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌជ្រោយចង្វារបានចុះមកយកផាស្អេបទៅរក្សាទុកនៅអធិការដ្ឋានដើម្បីប្រកាសរកក្រុមគ្រួសារហើយបានដឹកសពទៅតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *