កំពង់ចាម់៖កាលពីរសៀលថ្ងៃសៅរ៍ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមអ៊ុន ចាន់ដាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះជួយឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រធានគណៈកម្មាធិការគណបក្សខេត្តសុំឱ្យក្រុមការងារគណបក្ស រក្សាឱ្យបាននូវធ្លុងសាគ្គីភាពឯកភាព ដោយរួមកម្លាំង មធ្យោបាយ ធនធាន ដើម្បីអនុវត្តផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានបន្តថា ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន សូមបន្តចុះមូលដ្ឋាន ធ្វើសតិអារម្មណ៍ដល់សមាជិក គណបក្ស ក្រុមបក្ស គ្រួសារបក្ស និងខិតខំដោះស្រាយ សំណើរសំណូមពរការងារចាំបាច់ របស់មូលដ្ឋាន ពង្រឹង ពង្រីកសមាជិកគណបក្ស ដោយប្រកាន់យក គោលការណ៍ ផ្អែកលើបរិមាណ គុណភាពសមាជិកគណបក្ស និងអំពើល្អរបស់មន្ត្រីគណបក្ស ដើម្បីឈ្នះក្នុងការឆ្នោត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច កំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕“សូមមន្ត្រីគណបក្សគ្រប់ថ្នាក់រក្សាធ្លុងសាមគ្គីឯកភាពនិងធ្វើអំពើល្អ”
កំពង់ចាម់៖កាលពីរសៀលថ្ងៃសៅរ៍ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមអ៊ុន ចាន់ដាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះជួយឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រធានគណៈកម្មាធិការគណបក្សខេត្តសុំឱ្យក្រុមការងារគណបក្ស រក្សាឱ្យបាននូវធ្លុងសាគ្គីភាពឯកភាព ដោយរួមកម្លាំង មធ្យោបាយ ធនធាន ដើម្បីអនុវត្តផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានបន្តថា ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន សូមបន្តចុះមូលដ្ឋាន ធ្វើសតិអារម្មណ៍ដល់សមាជិក គណបក្ស ក្រុមបក្ស គ្រួសារបក្ស និងខិតខំដោះស្រាយ សំណើរសំណូមពរការងារចាំបាច់ របស់មូលដ្ឋាន ពង្រឹង ពង្រីកសមាជិកគណបក្ស ដោយប្រកាន់យក គោលការណ៍ ផ្អែកលើបរិមាណ គុណភាពសមាជិកគណបក្ស និងអំពើល្អរបស់មន្ត្រីគណបក្ស ដើម្បីឈ្នះក្នុងការឆ្នោត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច កំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕