បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានបញ្ជូនខ្លួនមុខសញ្ញាសង្ស័យលួចកាច់សោយកម៉ូតូចំនួន៣នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់។
នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនោះធ្លាប់លួចកាច់សោយកម៉ូតូនៅតាមបណ្តាក្រុងនិងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងនាពេលកន្លងទៅ។ក្រុមនេះកាលពីថ្ងៃទី១២ ខែកក្កដាត្រូវបានកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបជាមួយនគរបាលក្រុងចាប់ខ្លួនបាន៣នាក់នៅកន្លែងផ្សេងគ្នា។
ជនសង្ស័យ-ឈ្មោះកូវ ប៊ុនឡុច អាយុ៤១ឆ្នាំ-ឈ្មោះកូវ រិទ្ធី អាយុ ៤២ឆ្នាំ-ឈ្មោះជា សុខនឿនអាយុ ៣៦ឆ្នាំ។ពួកគេនៅស្រុកថ្មគោល ខេត្តបាត់ដំបងនិងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។មុនចាប់ខ្លួនក្រុមនេះបានលួចកាច់សោម៉ូតូនៅម្តុំស្ទឹងក្រោមក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
លួចម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបាត់ដំបង1AF-8945 ម្ចាស់ឈ្មោះ ឈួន សាវ័ន អាយុ ៣២ឆ្នាំនៅភូមិឃុំខាងលើ។វត្ថុតាងដកហូតបាន-សោសម្រាប់ដោះរាងអក្សរ L ២ដើម-ផ្លែតួណឺវីសសំប៉ែតចុងស្រួច១-ផ្លែស្វាន១-ផ្លែតួណឺវីសកែច្នៃរាងអក្សរ T១- ម៉ូតូ២គ្រឿងម៉ាកហុងដាឃ្លីកផ្លាកលេខ បាត់ដំបង 1AI-1181-និងម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកំពត 1Q-9479៕